www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Saturday, June 20, 2026

ស្មារតី «ខ្មែរជួយខ្មែរ»! សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា


(ភ្នំពេញ)៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ សូមចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា។ ជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមអំពាវនាវដល់សិល្បករ សិល្បការិនី តារាសម្ដែង បុគ្គលមានប្រជាប្រិយ អង្គភាពសារព័ត៌មានជាតិ-អន្ដរជាតិ និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការនេះ ឱ្យបានកាន់តែសកម្ម កាន់តែទូលំទូលាយ និងកាន់តែផុសផុលបន្ថែមទៀត តាមមធ្យោបាយរៀងៗខ្លួន។

ដើម្បីចូលរួមក្នុងយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់», សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages