www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Monday, July 27, 2026

នគរបាលស្រុកបាទី បង្ក្រាបក្រុមធាក់ប្លន់ម៉ូតូសកម្មពីរនាក់ និងអ្នករួមគំនិតជាស្ត្រីម្នាក់

 


កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមធាក់ប្លន់ម៉ូតូយ៉ាងសកម្មចំនួនពីរនាក់ និងអ្នករួមគំនិតជាស្ត្រីម្នាក់ ក្រោយពីធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីនារីវ័យ២៣ម្នាក់បានសម្រេច។


តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនមាន ១.ឈ្មោះ ហេង សីហា ហៅគួយ ភេទប្រុស អាយុ២១ឆ្នាំ និង២.ឈ្មោះ ខុន ភ័ណ្ឌ ហៅតាន ភេទប្រុស អាយុ២៥ឆ្នាំ។ តាមរបាយការណ៍ ជនសង្ស័យទាំង០២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្ម។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងជំនាញក៏បន្តឃាត់ខ្លួនឈ្មោះ ផន ថុល ដែលជាម្ចាស់ទីតាំងផ្ទះសំណាក់ជាមុខសញ្ញាសមគំនិត និងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទី ក៏បានប្រគល់វត្ថុតាងម៉ូតូឱ្យទៅជនរងគ្រោះឈ្មោះ សុំ ស្រីតុង យកទៅប្រើប្រាស់វិញតាមតម្រូវការ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៨និង០៥នាទីយប់ ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាក ហុងដាប៊ីត សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KL-៩០៩៥ ពីជនរងគ្រោះឈ្មោះ សុំ ស្រីតុង ភេទស្រី អាយុ២៣ឆ្នាំ នៅចំណុចផ្លូវបេតុងក្លោងទ្វារវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចនាំគ្នាជិះគេចខ្លួនបាត់។ ក្រោយពីកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ទីតាំងកើតហេតុ និងបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ជាបន្តបន្ទាប់ នៅយប់ថ្ងៃដដែល និងបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកតែម្ដង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages