www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Monday, July 6, 2026

សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគម​អតីត​យុទ្ធ​ជន និងនិវត្តជន បានគូសបញ្ជាក់ថា សម្តេចទើបនឹងរៀបចំគ្រូបង្រៀន និងមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ។ ការសម្រេចបែបនេះ ដោយសារតែកន្លងទៅមានសមាគមគ្រូបង្រៀន ជាអ្នកធ្វើការងារលើគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍រួច​ហើយ​។

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីព័ត៌មាននៃការកែសម្រួលបែបនេះ ក្នុងកិច្ចសំណេះ​សំណាល​ជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែសម្រួលពីសមាគមអតីតយុទ្ធជន​កាល​ពីឆ្នាំ២០២៥កន្លងទៅនេះ។ សមាគមនេះ ដើមឡើយ គឺមានតួនាទីធ្វើកិច្ចការទាំង​ឡាយ​ពាក់​ព័ន្ធអតីតយុទ្ធជន ជាមន្ត្រីយោធា កងរាជអាវុធហត្ថ និងនគរបាល ដែលចូល​និវត្តន៍។ បន្ទាប់ពីកែសម្រួលទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជន សមាគមនេះ ក៏ពង្រីកវិសាលភាពគ្របដណ្តប់ទៅលើមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ថែមទៀត។

របាយការណ៍របស់សមាគម បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧ ២៨១នាក់។ អ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧ ៨៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩ ៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៩២ ៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលមានចំនួន ៥៧ ៩៥៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥ ៤៧៩នាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages