នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាលាបឋមសិក្សាត្រពាំងវែង បានរៀបចំកិច្ចប្រជុំបច្ចេកទេសកម្រងពន្លឺកុលបុត្រ (PTOM) តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។
កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទដឹកនាំដោយ **លោកបណ្ឌិត កាន់ វុទ្ធី** ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន **៧១ រូប** (ក្នុងនោះមានភេទស្រីចំនួន ២៦ រូប) ដែលសុទ្ធសឹងជាគ្រូបង្រៀនបឋមសិក្សា មកពី ៣ ឃុំរួមមាន៖
- ឃុំព្រះនិព្វាន
- ឃុំរកាកោះ
- ឃុំអង្គពពែល
**សមាសភាពចូលរួមមាន៖**
១. លោក ប៊ុន ធី – ប្រធានកម្រងពន្លឺកុលបុត្រ
២. លោក សួង សួគ៏ – អនុប្រធានកម្រងពន្លឺកុលបុត្រ
៣. លោក អុិត សុខនៅ – អនុប្រធានកម្រងពន្លឺកុលបុត្រ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។



No comments:
Post a Comment