www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Saturday, August 1, 2026

សមត្ថកិច្ចកម្ពុជា រកឃើញនារីជនជាតិសិង្ហបុរីម្នាក់ ដែលឪពុកប្ដឹងបាត់ខ្លួននៅភ្នំពេញ

  

(ភ្នំពេញ)៖ ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងរកនារីជនជាតិសិង្ហបុរីម្នាក់ ដែលត្រូវបានឪពុករបស់ខ្លួនដាក់ពាក្យបណ្ដឹងនៅប៉ូលិសសិង្ហបុរីឱ្យជួយស្វែងរក។

នារីរូបនេះមានឈ្មោះ Siti Aishan Siregar binte Siregar ជនជាតិសិង្ហបុរី ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខុនដូរឈ្មោះទួលគោកឡែន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមលទ្ធផលនៃការសួរបំភ្លឺជំហានដំបូង នាងបានឱ្យដឹងថា ខ្លួនមិនសប្បាយចិត្តជាមួយឪពុកម្ដាយ ហើយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងយន្តហោះលេខ EK348។

នារីរូបនេះក៏បានបង្ហាញពីបំណងចង់ដាក់ពាក្យស្នើសុំបណ្ណការងារ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាផងដែរ។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages