www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Friday, August 28, 2026

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លី ចំនួន២២៤៧បណ្ណ នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ

 បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លី ចំនួន ២២៤៧បណ្ណ នៅភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលស្រុក បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំដំណើរការលើការវាស់វែង និងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធបញ្ចប់ទូទាំងស្រុក ចែកបណ្ណកម្មសិទ្ធិ បញ្ចប់ការបិទផ្សាយ និងកំពុងបិទផ្សាយផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិរបស់បងប្អូនជាម្ចាស់ដី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយវិវាទដីធ្លី ងាយស្រួលក្នុងការផ្ទេរសិទ្ធិ(ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

ក្នុងនោះឯកឧត្តម អភិបាល ខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភូមិ ឃុំ ដែលបានបញ្ចប់ការវាស់វែង និងកំពុងវាស់វែង បន្តសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមវាលកំណត់ព្រំប្រទលលឱ្យបានច្បាស់។

មួយវិញទៀត ក្នុងករណីដីមានទំនាស់ ឯកឧត្តម ណែនាំឱ្យម្ចាស់ដីទាំងសងខាង ធ្វើការសម្រលសម្រួលដោះស្រាយវិវាទគ្នាឱ្យបានចប់ ដើម្បីមន្ទីរជំនាញចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់បងប្អូនសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តង។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages