www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Saturday, December 6, 2025

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះធ្វើបច្ចុប្បន្នភាពការបញ្ជូលទិន្នន័យជនបរទេសក្នុងប្រព័ន្ធឌីជីថល នៅខេត្តកោះកុង

(កោះកុង)៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំក្រុមប្រតិបត្តិការទី៣ សហការជាមួយក្រុមការងាររដ្ឋបាលខេត្តចុះត្រួតពិនិត្យដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធ FPCS ចំនួន០៧ទីតាំង ក្នុងមូលដ្ឋាខេត្តកោះកុង។

ការចុះត្រួតពិនិត្យដកពិសោធន៍នេះ ក្រុមការងារបានណែនាំបណ្តុះបណ្តាលអំពីការបង្កើតប្រព័ន្ធ ការប្រើប្រាស់ ការបញ្ចូលទិន្នន័យជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងអាជីវកម្មរបស់ខ្លួនចូលក្នុងប្រព័ន្ធ។

ជាមួយគ្នានេះ ក្រុមការងារបានឲ្យម្ចាស់ប្រព័ន្ធអនុវត្តការបញ្ចូលទិន្នន័យជនបរទេសចូលក្នុងប្រព័ន្ធ FPCS ដើម្បីបញ្ជាក់ថា ម្ចាស់ប្រព័ន្ធពិតជាយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធក្រោយទទួលបានការបណ្តុះបណ្តាលពីក្រុមការងារ។

ម្ចាស់ទីតាំងទាំងអស់ បានសហការជាមួយក្រុមការងារ ហើយនឹងបន្តប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីគ្រប់គ្រងវត្តមានជរបរទេសដែលស្នាក់នៅក្នុងអាជីវកម្មរបស់ខ្លួនផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages