www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Wednesday, July 15, 2026

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងផ្លូវសំខាន់ៗ រួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងបណ្តាផ្លូវសំខាន់ៗ មានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ដោយផ្លូវដែលមានពន្លឺអំពូលភ្លើងគ្រប់គ្រាន់ នឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងដូចនេះនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលឯកឧត្តម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា «ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវ មានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាក់ស្តែងផ្លូវដែលមានចរាចរណ៍មមាញឹក ដូចជា ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ៦, ផ្លូវដែលមានគ្រោះថ្នាក់ចររាចរណ៍ច្រើន, ផ្លូវទីប្រជុំជន, ផ្លូវជនបទ, ផ្លូវមុខមន្ទីរពេទ្យ, សាលារៀន និងតាមផ្សារនានា សុទ្ធតែមានសារៈសំខាន់ក្នុងការដំឡើងភ្លើងបំភ្លឺផ្លូវ ដោយប្រើពន្លឺព្រះអាទិត្យនេះ ហើយជាពិសេសទៀតគឺកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍»។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ការសិក្សារបស់វិទ្យាស្ថានអន្តរជាតិ ពាក់ព័ន្ធនឹងផ្លូវថ្នល់ បានបញ្ជាក់ឱ្យដឹងថា ពន្លឺអំពូលភ្លើងដែលមានពន្លឺគ្រប់គ្រាន់នៅតាមដងផ្លូវជាតិ និងផ្លូវសំខាន់ៗមួយចំនួន អាចជួយកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍បានប្រមាណ ២០ ទៅ ៣០% ដូចនេះការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ នឹងជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages