www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Tuesday, August 4, 2026

រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងសិរីសោភ័ណ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល-ចំណាយថវិការដ្ឋបាលខេត្តឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧-២០២៩។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណគ្រប់អ្នកពាក់ព័ន្ធ ដែលបានរៀបចំគម្រោងថវិកាមុនដាក់ចេញអនុម័តសម្រេច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ក៏កិច្ចការស្នូលក្នុងការអភិវឌ្ឍខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ នៅតែបន្ត ហើយខេត្តក៏បានរៀបចំផែនការយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍមូលដ្ឋាន។

ពាក់ព័ន្ធទៅនឹងគម្រោងថវិកាសម្រាប់ឆ្នាំ២០២៧ខាងមុខ រដ្ឋបាលខេត្តនឹងរៀបចំនូវគម្រោងកែលម្អសោភ័ណភាពក្រុងសិរីសោភ័ណ។ គម្រោងនេះនឹងតម្រូវឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការសិក្សាលើកិច្ចការងារអនុវត្ត ដោយមានការរៀបចំដាំដើមឈើ ផ្លូវដើរថ្មើរជើង និងចំណតរថយន្តទៅតាមគន្លងផ្លូវនីមួយៗ។

ឯកឧត្តមបានបញ្ជាក់ថា ឆន្ទៈដ៏មោះមុតរបស់ខេត្តនឹងមិនមានការប្រែប្រួលឡើយ ហើយនឹងអនុវត្តគម្រោងនេះឱ្យបានឆាប់នៅឆ្នាំ២០២៧។ ប្រសិនបើការអនុវត្តគម្រោងមិនអាចបញ្ចប់ក្នុងឆ្នាំ២០២៧ នោះគម្រោងនឹងត្រូវលើកបន្តសម្រាប់ឆ្នាំ២០២៨ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងសិរីសោភ័ណ មានសោភ័ណភាពបៃតង និងមានភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages