www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Wednesday, August 5, 2026

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជុំគីរី ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន


**(ស្រុកជុំគីរី)៖** នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្រុកជុំគីរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកជុំគីរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន** អភិបាល នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តទៅដោយភាពរុងរឿង និងមហោឡារិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំឃុំ មេភូមិ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានថ្លែងរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីវិសាលភាពការងាររបស់រដ្ឋបាលស្រុកជុំគីរី ដោយបានលើកឡើងនូវចំណុចសំខាន់ៗដូចជា៖

**ទីតាំងភូមិសាស្ត្រ និងប្រជាជន**៖ ស្រុកជុំគីរី គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកទាំង៩ នៃខេត្តកំពត មានផ្ទៃដីសរុប ៣១,៥៥៧ ហិកតា (ក្នុងនោះផ្ទៃដីបង្កបង្កើនផល ១១,៥៥៩ ហិកតា) ចែកចេញជា ៧ ឃុំ និង ៣៩ ភូមិ។ ប្រជាពលរដ្ឋសរុបមាន ៦០,៨០៥ នាក់ (ស្រី ៣១,៥៩២ នាក់) ស្មើនឹង ១៥,២០៦ គ្រួសារ។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ដំណាំស្រូវ ដំណាំឧស្សាហកម្ម ការចិញ្ចឹមសត្វ និងសេវាកម្មផ្សេងៗ។

**សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ**៖ រដ្ឋបាលស្រុក បានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងការបង្ការ និងបង្ក្រាបបទល្មើសនានា ដែលអាចធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

**ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ**៖ ស្រុកមានផ្លូវគ្រួសក្រហម និងផ្លូវដី ចំនួន ៩៣ ខ្សែ, ផ្លូវបេតុង ១២ ខ្សែ, ផ្លូវកៅស៊ូ ១០ ខ្សែ។ បណ្តាញអគ្គិសនីមានចំនួន ២ កន្លែង, ស្ថានីយទឹកស្អាត ៣ កន្លែង, ទំនប់ទឹក ៦ ទីតាំង, តំបន់សេដ្ឋកិច្ច ២ កន្លែង, និងរោងចក្រចំនួន ៧ កន្លែង (ផលិតសម្លៀកបំពាក់, តម្បាញ, ស្លៀកដែក, សម្ភារៈកីឡា, ចំណីសត្វ និងបរិក្ខាពេទ្យ)។

**វិស័យអប់រំ និងធនធានមនុស្ស**៖ ស្រុកមាននាយកសាលាបឋមសិក្សា ២៧ រូប, នាយករង ២២ រូប, និងលោកគ្រូ-អ្នកគ្រូ ២០៨ រូប។ មន្ត្រីរាជការសាលាស្រុកមាន ៥៨ រូប, គណៈអភិបាលស្រុក ៦ រូប, និងក្រុមប្រឹក្សាស្រុក ១៧ រូប។ លើសពីនេះ ស្រុកមានការិយាល័យ-អង្គភាពចំនួន ១៣ ដោយនៅខ្វះប្រធាន ១ រូប ដោយសារចូលនិវត្តន៍ថ្មីៗ។

លោកអភិបាលស្រុក បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសចូលកាន់មុខតំណែងអភិបាលថ្មី ហើយបានប្តេជ្ញាចិត្តបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍស្រុកប្រកបដោយចីរភាព តម្លាភាព និងគណនេយ្យភាព។​







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages